Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:9 - ព្រះគម្ពីរខ្មែរសាកល

9 រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រពន្ធ​ដ៏មានគុណធម៌​ជា​មកុដ​របស់​ប្ដី រីឯ​ប្រពន្ធ​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជា​ជំងឺរលួយ​នៅក្នុង​ឆ្អឹង​ប្ដី​។


ស៊ូឲ្យ​មាន​ម្ហូប​ជា​បន្លែ នៅ​កន្លែង​ដែល​មាន​ការស្រឡាញ់គ្នា ប្រសើរ​ជាង​មាន​សាច់​គោ​បំប៉ន ប៉ុន្តែ​មាន​ការស្អប់គ្នា​។


មាន​តែ​នំប៉័ង​ក្រៀម​មួយម៉ាត់​ទាំង​មាន​សេចក្ដីសុខសាន្ត ប្រសើរ​ជាង​ផ្ទះ​ដែល​ពេញ​ដោយ​ការជប់លៀង​ទាំង​មាន​ជម្លោះ​។


កូន​ល្ងង់​ជា​សេចក្ដីអន្តរាយ​ដល់​ឪពុក​របស់ខ្លួន រីឯ​ការឌុកដាន់​ពី​ប្រពន្ធ​ប្រៀបដូចជា​តំណក់ទឹក​ដែល​ស្រក់​ជានិច្ច​។


ព្រលឹង​របស់​មនុស្ស​អាក្រក់​ចេះតែចង់បាន​ការ​អាក្រក់​; អ្នកជិតខាង​របស់គេ​រកសេចក្ដីមេត្តា ក្នុង​ភ្នែក​របស់គេ​មិនបានឡើយ​។


រស់នៅ​ក្នុង​ទឹកដី​រហោស្ថាន ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ឌុកដាន់ ហើយ​ឆាប់ខឹង​។


ផ្លូវ​របស់​មនុស្ស​មានទោស​គឺ​វៀចវេរ ចំណែកឯ​មនុស្ស​បរិសុទ្ធ​វិញ ការប្រព្រឹត្ត​របស់គេ​គឺ​ទៀងត្រង់​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម