សូមទតមើលថាតើមានផ្លូវដែលធ្វើឲ្យព្រួយព្រះហឫទ័យនៅក្នុងទូលបង្គំឬយ៉ាងណា ហើយសូមដឹកនាំទូលបង្គំក្នុងផ្លូវដ៏អស់កល្បជានិច្ចផង៕
សុភាសិត 15:24 - ព្រះគម្ពីរខ្មែរសាកល ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។ អាល់គីតាប មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។ |
សូមទតមើលថាតើមានផ្លូវដែលធ្វើឲ្យព្រួយព្រះហឫទ័យនៅក្នុងទូលបង្គំឬយ៉ាងណា ហើយសូមដឹកនាំទូលបង្គំក្នុងផ្លូវដ៏អស់កល្បជានិច្ចផង៕
ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
ដ្បិតសេចក្ដីបង្គាប់ជាចង្កៀង សេចក្ដីបង្រៀនជាពន្លឺ ហើយពាក្យស្ដីបន្ទោសនៃការប្រៀនប្រដៅជាផ្លូវនៃជីវិត
កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។
ទ្វារដែលនាំទៅរកជីវិត តូចយ៉ាងណាហ្ន៎ ហើយផ្លូវនោះចង្អៀតយ៉ាងណាហ្ន៎!មានមនុស្សតិចទេដែលរកវាឃើញ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
រីឯយើងវិញ សញ្ជាតិរបស់យើងនៅស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះសង្គ្រោះពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។