មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
សុភាសិត 13:23 - ព្រះគម្ពីរខ្មែរសាកល ដីកាប់ឆ្ការរបស់អ្នកក្រីក្រផ្ដល់ស្បៀងអាហារជាច្រើន ប៉ុន្តែវាត្រូវបានបំផ្លាញដោយភាពអយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែត្រូវមានគេបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែមានគេដែលត្រូវបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។ អាល់គីតាប ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។ |
មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ គឺខ្វះវិចារណញ្ញាណ។
មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
អ្នកដែលថែរក្សាដើមល្វានឹងហូបផ្លែវា ហើយអ្នកដែលរក្សាចៅហ្វាយរបស់ខ្លួននឹងត្រូវបានលើកតម្កើង។
អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ នឹងបានឆ្អែតដោយភាពក្រីក្រ។
យ៉ាងណាមិញ ភោគផលពីដី គឺសម្រាប់ទាំងអស់គ្នា សូម្បីតែស្ដេចក៏ត្រូវបានបម្រើពីស្រែចម្ការដែរ។