Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:9 - ព្រះគម្ពីរខ្មែរសាកល

9 យ៉ាងណាមិញ ភោគផល​ពី​ដី គឺសម្រាប់​ទាំងអស់គ្នា សូម្បីតែ​ស្ដេច​ក៏​ត្រូវបាន​បម្រើ​ពី​ស្រែចម្ការ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ ផល​កើត​ពី​ដី នោះ​សម្រាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចម្ការ​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 5:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដាមេឃ គឺជា​បណ្ដាមេឃ​របស់​ព្រះយេហូវ៉ា រីឯ​ផែនដី​វិញ ព្រះអង្គ​បាន​ប្រទាន​ដល់​មនុស្សលោក​។


ដីកាប់ឆ្ការ​របស់​អ្នកក្រីក្រ​ផ្ដល់​ស្បៀងអាហារ​ជាច្រើន ប៉ុន្តែ​វា​ត្រូវបាន​បំផ្លាញ​ដោយ​ភាពអយុត្តិធម៌​។


អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ នឹង​បាន​ឆ្អែត​ដោយ​ភាពក្រីក្រ​។


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ មិន​ស្កប់ចិត្ត​នឹង​ប្រាក់​ឡើយ ហើយ​អ្នកណា​ដែល​ស្រឡាញ់​ភាពស្ដុកស្ដម្ភ ក៏​មិន​ស្កប់ចិត្ត​នឹង​ចំណូល​ដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!


ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


អស់ទាំង​ការនឿយហត់​របស់​មនុស្ស គឺ​សម្រាប់​មាត់​របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារ​ក៏​មិនចេះ​ឆ្អែត​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម