ពួកទ្រង់បានចាប់ឡុតក្មួយរបស់អាប់រ៉ាមនាំទៅដែរ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ ហើយចាកចេញទៅ ដ្បិតឡុតបានរស់នៅសូដុម។
សុភាសិត 13:20 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។ អាល់គីតាប នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។ |
ពួកទ្រង់បានចាប់ឡុតក្មួយរបស់អាប់រ៉ាមនាំទៅដែរ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ ហើយចាកចេញទៅ ដ្បិតឡុតបានរស់នៅសូដុម។
ទូលបង្គំជាគូកននឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយជាគូកននឹងអ្នកដែលកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។
បំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ផ្អែមដល់ព្រលឹង ប៉ុន្តែការបែរចេញពីការអាក្រក់ ជាទីស្អប់ខ្ពើមដល់មនុស្សល្ងង់។
ចូរចៀសចេញពីមនុស្សល្ងង់ចុះ ដ្បិតអ្នកនឹងរកបបូរមាត់នៃចំណេះដឹងនៅទីនោះមិនឃើញឡើយ។
ត្រចៀកដែលស្ដាប់តាមពាក្យស្ដីប្រដៅអំពីជីវិត នឹងស្នាក់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
ចូរបោះបង់ចោលភាពខ្វះចំណេះដឹង ហើយមានជីវិតរស់ចុះ ចូរដើរក្នុងផ្លូវនៃការយល់ដឹងចុះ!”។
ពេលនោះ អ្នកដែលកោតខ្លាចព្រះយេហូវ៉ានិយាយគ្នាទៅវិញទៅមក នោះព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ហើយបានឮ រួចមានសៀវភៅនៃការរំលឹកត្រូវបានកត់ត្រាទុកនៅចំពោះព្រះអង្គ សម្រាប់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា និងអ្នកដែលឲ្យតម្លៃព្រះនាមរបស់ព្រះអង្គ។
អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ