ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយការឈឺចាប់នៃស្ថានមនុស្សស្លាប់បានចាប់ខ្ញុំ; ខ្ញុំជួបទុក្ខវេទនា និងទុក្ខព្រួយ។
សុភាសិត 13:14 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីបង្រៀនរបស់មនុស្សមានប្រាជ្ញា ជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ អាល់គីតាប ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ |
ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយការឈឺចាប់នៃស្ថានមនុស្សស្លាប់បានចាប់ខ្ញុំ; ខ្ញុំជួបទុក្ខវេទនា និងទុក្ខព្រួយ។
ចំណងនៃស្ថានមនុស្សស្លាប់បានព័ទ្ធជុំវិញខ្ញុំ អន្ទាក់នៃសេចក្ដីស្លាប់បានប្រឈមមុខនឹងខ្ញុំ។
មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
ការកោតខ្លាចព្រះយេហូវ៉ាជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
ដ្បិតដោយសារតែប្រាជ្ញា ថ្ងៃរបស់អ្នកនឹងកើនឡើង ហើយឆ្នាំនៃអាយុនឹងត្រូវបានបន្ថែមដល់អ្នក។