សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
សុភាសិត 13:1 - ព្រះគម្ពីរខ្មែរសាកល កូនដែលមានប្រាជ្ញាស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក រីឯមនុស្សចំអកឡកឡឺយមិនស្ដាប់ពាក្យស្ដីបន្ទោសទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ។ អាល់គីតាប កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។ |
សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
ផ្លូវរបស់មនុស្សល្ងីល្ងើ ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង រីឯមនុស្សមានប្រាជ្ញា ស្ដាប់តាមដំបូន្មាន។
មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
មនុស្សចំអកឡកឡឺយមិនចូលចិត្តអ្នកដែលស្ដីបន្ទោសខ្លួនឡើយ ក៏មិនទៅរកមនុស្សមានប្រាជ្ញាដែរ។
មនុស្សល្ងីល្ងើមើលងាយសេចក្ដីប្រៀនប្រដៅរបស់ឪពុកខ្លួន រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ តែងតែប្រុងប្រយ័ត្ន។
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ!