ដោយសារពួកគេបានបះបោរនឹងព្រះបន្ទូលរបស់ព្រះ ហើយមើលងាយដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត។
សុភាសិត 1:25 - ព្រះគម្ពីរខ្មែរសាកល ដោយសារអ្នករាល់គ្នាធ្វើព្រងើយនឹងអស់ទាំងដំបូន្មានរបស់ខ្ញុំ ហើយមិនព្រមទទួលពាក្យស្ដីប្រដៅរបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាក៏បោះបង់ចោល អស់ទាំងដំបូន្មានរបស់យើង ហើយមិនព្រមទទួលពាក្យបន្ទោស របស់យើងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ អាល់គីតាប ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ |
ដោយសារពួកគេបានបះបោរនឹងព្រះបន្ទូលរបស់ព្រះ ហើយមើលងាយដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត។
ប៉ុន្តែប្រជារាស្ត្ររបស់យើងមិនបានស្ដាប់តាមសំឡេងរបស់យើងទេ អ៊ីស្រាអែលមិនព្រមនឹងយើងឡើយ។
អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
ការប្រៀនប្រដៅយ៉ាងធ្ងន់ធ្ងរ គឺសម្រាប់អ្នកដែលបោះបង់ចោលមាគ៌ា; អ្នកដែលស្អប់ការស្ដីប្រដៅនឹងត្រូវស្លាប់។
ហើយនិយាយថា៖ “ខ្ញុំបានស្អប់ការប្រៀនប្រដៅយ៉ាងណាហ្ន៎! ចិត្តខ្ញុំបានមើលងាយការស្ដីប្រដៅយ៉ាងណាហ្ន៎!
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។