ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
សាស្តា 9:16 - ព្រះគម្ពីរខ្មែរសាកល នោះខ្ញុំពោលថា៖ “ប្រាជ្ញាប្រសើរជាងកម្លាំង”។ ប៉ុន្តែប្រាជ្ញារបស់បុរសក្រីក្រនោះ ត្រូវបានមើលងាយ ហើយគេក៏លែងស្ដាប់តាមពាក្យរបស់គាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំយល់ថា ប្រាជ្ញាវិសេសជាងកម្លាំង ប៉ុន្តែ គេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសម្ដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ អាល់គីតាប ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសំដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ |
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
ប្រសិនបើផ្លែពូថៅរឹល ហើយគេមិនបានសំលៀងមុខទេ នោះត្រូវប្រើកម្លាំងច្រើន; រីឯប្រាជ្ញានាំមកនូវប្រយោជន៍។
ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។