ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។
សាស្តា 7:4 - ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់មនុស្សមានប្រាជ្ញា នៅក្នុងផ្ទះនៃការកាន់ទុក្ខ រីឯចិត្តរបស់មនុស្សល្ងង់វិញ នៅក្នុងផ្ទះនៃការសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា តែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ ដែលមានការសប្បាយរីករាយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមានប្រាជ្ញាតែងចូលចិត្ត នៅជាមួយអ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។ អាល់គីតាប មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ អ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ |
ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។
ចំពោះមនុស្ស ការដែលស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងង់;
ចិត្តរបស់ខ្ញុំបានវង្វេង សេចក្ដីតក់ស្លុតបានបំភ័យខ្ញុំ ថ្ងៃលិចដែលជាទីប្រាថ្នារបស់ខ្ញុំ បានត្រឡប់ជាការភិតភ័យដល់ខ្ញុំវិញ។