Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា នៅក្នុង​ផ្ទះ​នៃ​ការកាន់ទុក្ខ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​វិញ នៅក្នុង​ផ្ទះ​នៃ​ការសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត​នៅ​ជា​មួយ អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។

សូមមើលជំពូក ចម្លង




សាស្តា 7:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។


គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ បេន-ហាដាដ និង​ពួក​ស្តេច​រង​ទាំងសាមសិប​ពីរ​អង្គ ដែល​មក​ជួយ​ទ្រង់ កំពុង​តែ​សោយ​ស្រា​ស្រវឹង​នៅ​ក្នុង​ពន្លា


យើង​បាន​និយាយ​ចំពោះ​ចិត្ត​យើង​ថា៖ «មក​ចុះ យើង​នឹង​ល្បង‌ល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក‌គ្រេង​សប្បាយ»។ តែ​មើល៍ ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ។


សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍ ជាង​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ ចិត្ត​សប្បាយ​ឡើង។


ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ


ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។


កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​យើង​នឹង​រៀប​ជប់​លៀង​ឲ្យ​គេ យើង​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​យើង​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត


នៅ​ថ្ងៃ​ពិធី​បុណ្យ​របស់​ស្តេច​នៃ​យើង ពួក​មេ​ទៅ​ជា​ឈឺ​ដោយ​កម្ដៅ​របស់​ស្រា គេ​រួម​គំនិត​ជា​មួយ​ពួក​ឡក‌ឡឺយ។


ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


ពេល​គាត់​បាន​នាំ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត​កព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម