សាស្តា 7:20 - ព្រះគម្ពីរខ្មែរសាកល តាមពិត គ្មានមនុស្សសុចរិតនៅលើផែនដី ដែលធ្វើការល្អ ហើយមិនប្រព្រឹត្តបាបនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ អាល់គីតាប នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។ |
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
សូមកុំនាំបាវបម្រើរបស់ព្រះអង្គទៅក្នុងការជំនុំជម្រះឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់សុចរិតឡើយ។
តើនរណាអាចនិយាយបានថា៖ “ខ្ញុំបានរក្សាចិត្តរបស់ខ្ញុំឲ្យបរិសុទ្ធ ខ្ញុំបានជ្រះស្អាតពីបាបរបស់ខ្ញុំហើយ”?
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
តាមពិត យើងទាំងអស់គ្នាតែងតែជំពប់ក្នុងចំណុចជាច្រើន។ ប្រសិនបើអ្នកណាមិនជំពប់ក្នុងពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សពេញវ័យដែលអាចទប់រូបកាយទាំងមូលបាន។