ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
សាស្តា 3:12 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានយល់ឃើញថា សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងសប្បាយ និងប្រព្រឹត្តការល្អក្នុងជីវិតរបស់ខ្លួននោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងដឹងហើយថា គ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ អាល់គីតាប ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។ |
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងហូប និងផឹក ហើយឲ្យព្រលឹងរបស់ខ្លួនរកឃើញការសប្បាយរីករាយក្នុងការនឿយហត់របស់ខ្លួននោះឡើយ! ខ្ញុំឃើញថា ការនេះក៏មកពីព្រះហស្តរបស់ព្រះដែរ;
ដោយចិត្តរបស់ខ្ញុំនៅតែដឹកនាំដោយប្រាជ្ញា ខ្ញុំបានសង្កេតក្នុងចិត្តខ្ញុំថា តើធ្វើឲ្យសាច់ឈាមរបស់ខ្ញុំស្រួលដោយស្រាទំពាំងបាយជូរ ព្រមទាំងចាប់ភាពល្ងង់ឲ្យជាប់យ៉ាងដូចម្ដេច រហូតទាល់តែបានឃើញថា អ្វីជាការល្អសម្រាប់ឲ្យមនុស្សលោកធ្វើនៅក្រោមមេឃ ក្នុងថ្ងៃដ៏តិចតួចនៃជីវិតរបស់ពួកគេ។
ដូច្នេះ ខ្ញុំបានឃើញថា គ្មានអ្វីប្រសើរជាងការដែលមនុស្សសប្បាយក្នុងកិច្ចការរបស់ខ្លួនឡើយ ពីព្រោះវាជាចំណែករបស់គេ។ ដ្បិតតើនរណាអាចនាំគេឲ្យឃើញអ្វីដែលនឹងកើតមានក្រោយពីគេបាន?៕
ដូច្នេះ ខ្ញុំសូមលើកសរសើរការសប្បាយ ពីព្រោះសម្រាប់មនុស្ស គ្មានអ្វីប្រសើរនៅក្រោមថ្ងៃ ជាងហូប និងផឹក ហើយសប្បាយឡើយ ដ្បិតមានការនេះជាប់តាមគេក្នុងការនឿយហត់របស់ខ្លួន នៅថ្ងៃនៃជីវិតរបស់គេដែលព្រះបានប្រទានដល់គេនៅក្រោមថ្ងៃ។
ព្រះអង្គទ្រង់ជួបអ្នកដែលរីករាយនឹងប្រព្រឹត្តសេចក្ដីសុចរិត គឺអ្នកដែលនឹកចាំព្រះអង្គក្នុងមាគ៌ារបស់ព្រះអង្គ។ មើល៍! ព្រះអង្គបានព្រះពិរោធ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាប; យើងខ្ញុំនៅក្នុងបាបជាយូរមកហើយ ចុះតើយើងខ្ញុំនឹងបានសង្គ្រោះឬ?
យ៉ាងណាមិញ ចូរចែកទានពីអ្វីៗដែលនៅខាងក្នុងចុះ នោះមើល៍! អ្វីៗទាំងអស់នឹងបានស្អាតសម្រាប់អ្នករាល់គ្នា។
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា:‘ការដែលឲ្យ មានពរជាងទទួល’”។
ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក