អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង!
សាស្តា 10:11 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពស់ចឹកមុនសូត្រមន្តអាគម នោះគ្មានប្រយោជន៍ដល់គ្រូចាប់ពស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក មានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលម្ពាយ។ អាល់គីតាប ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។ |
អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង!
ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់របស់ពួកគេ! ព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមរបស់ពួកសិង្ហស្ទាវផង!
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
ប្រសិនបើផ្លែពូថៅរឹល ហើយគេមិនបានសំលៀងមុខទេ នោះត្រូវប្រើកម្លាំងច្រើន; រីឯប្រាជ្ញានាំមកនូវប្រយោជន៍។
អណ្ដាតជាភ្លើង ជាពិភពនៃសេចក្ដីទុច្ចរិត; អណ្ដាតត្រូវបានដាក់នៅក្នុងចំណោមអវយវៈរបស់យើង ទាំងធ្វើឲ្យរូបកាយទាំងមូលសៅហ្មង ក៏បញ្ឆេះដំណើរជីវិត ហើយខ្លួនវាក៏ត្រូវបានបញ្ឆេះដោយភ្លើងស្ថាននរកដែរ។
ប៉ុន្តែគ្មានមនុស្សណាអាចផ្សាំងអណ្ដាតបានឡើយ។ វាជាសេចក្ដីអាក្រក់ដែលទប់មិនបាន ទាំងពេញដោយពិសដែលនាំឲ្យស្លាប់។