ខ្ញុំបានយល់ឃើញថា អ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើ វានឹងមាននៅជារៀងរហូត; គ្មានអ្វីអាចបន្ថែមទៅវាបានឡើយ ហើយក៏គ្មានអ្វីអាចដកចេញពីវាបានដែរ។ ព្រះបានធ្វើដូច្នេះ ដើម្បីឲ្យគេកោតខ្លាចនៅចំពោះព្រះអង្គ។
សាស្តា 1:15 - ព្រះគម្ពីរខ្មែរសាកល អ្វីដែលវៀចមិនអាចធ្វើឲ្យត្រង់បានឡើយ អ្វីដែលគ្មានក៏មិនអាចរាប់បានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ អាល់គីតាប អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ |
ខ្ញុំបានយល់ឃើញថា អ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើ វានឹងមាននៅជារៀងរហូត; គ្មានអ្វីអាចបន្ថែមទៅវាបានឡើយ ហើយក៏គ្មានអ្វីអាចដកចេញពីវាបានដែរ។ ព្រះបានធ្វើដូច្នេះ ដើម្បីឲ្យគេកោតខ្លាចនៅចំពោះព្រះអង្គ។
ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចបន្ថែមមួយខណៈពេលលើអាយុជីវិតរបស់ខ្លួនដោយការបារម្ភបាន?