ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
សាការី 9:16 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេនឹងសង្គ្រោះពួកគេ ដូចជាសង្គ្រោះហ្វូងចៀមជាប្រជារាស្ត្ររបស់ព្រះអង្គ។ ពួកគេនឹងចែងចាំងដូចជាត្បូងនៃមកុដ នៅក្នុងទឹកដីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះរបស់គេនឹងសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជាប្រជារាស្ត្ររបស់ព្រះអង្គ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ព្រះអម្ចាស់ជាព្រះរបស់ពួកគេ នឹងសង្គ្រោះពួកគេ ដូចគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។ ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់ អាល់គីតាប នៅថ្ងៃនោះ អុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ នឹងសង្គ្រោះពួកគេ ដូចអ្នកគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។ ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។ |
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងយាងមកប្រកបដោយព្រះចេស្ដា ហើយព្រះពាហុរបស់ព្រះអង្គនឹងគ្រប់គ្រងឲ្យព្រះអង្គ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!
យើងនឹងសង់កំពូលកំពែងរបស់អ្នកពីត្បូងទទឹម ហើយសង់ខ្លោងទ្វាររបស់អ្នកពីត្បូងបេរីល ក៏នឹងសង់អស់ទាំងរបងការពាររបស់អ្នកពីត្បូងដ៏មានតម្លៃផង។
ពួកកូនចៅរបស់អ្នកដែលធ្វើបាបអ្នក នឹងមកឱនចុះនៅចំពោះអ្នក អស់អ្នកដែលធ្លាប់មើលងាយអ្នក នឹងក្រាបចុះនៅទៀបបាតជើងរបស់អ្នក។ ពួកគេនឹងហៅអ្នកថា “ទីក្រុងរបស់ព្រះយេហូវ៉ា” ក៏នឹងហៅថា “ស៊ីយ៉ូនរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល”។
អ្នកនឹងបានជាមកុដដ៏រុងរឿងនៅព្រះហស្តរបស់ព្រះយេហូវ៉ា និងជាមកុដរាជ្យនៅព្រះហស្តរបស់ព្រះនៃអ្នក។
យើងនឹងពង្រឹងវង្សត្រកូលយូដា យើងនឹងសង្គ្រោះវង្សត្រកូលយ៉ូសែប។ យើងនឹងនាំពួកគេត្រឡប់មកវិញ ពីព្រោះយើងអាណិតអាសូរពួកគេ នោះពួកគេនឹងបានដូចជាមិនត្រូវយើងបោះបង់ចោល ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់ពួកគេ ហើយយើងនឹងឆ្លើយតបនឹងពួកគេ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘នៅគ្រានោះ មនុស្សដប់នាក់ពីអស់ទាំងភាសានៃប្រជាជាតិនានា នឹងចាប់ជាយអាវរបស់ជនជាតិយូដាម្នាក់ ដោយពោលថា: “សូមឲ្យពួកខ្ញុំទៅជាមួយពួកអ្នកផង ពីព្រោះពួកខ្ញុំបានឮថា ព្រះគង់នៅជាមួយពួកអ្នក!”’”៕
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។