អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។
សាការី 7:5 - ព្រះគម្ពីរខ្មែរសាកល “ចូរប្រាប់ប្រជាជនទាំងអស់នៃទឹកដីនេះ និងពួកបូជាចារ្យថា: ‘កាលអ្នករាល់គ្នាបានតមអាហារ ហើយកាន់ទុក្ខនៅខែទីប្រាំ និងខែទីប្រាំពីរ អស់រយៈពេលចិតសិបឆ្នាំនេះ តើអ្នករាល់គ្នាពិតជាតមអាហារសម្រាប់យើងឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក នឹងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ នឹងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី អាល់គីតាប «ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកអ៊ីមុាំថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ? |
អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។
ពួកគេពោលថា: ‘យើងខ្ញុំបានតមអាហារហើយ ម្ដេចក៏ព្រះអង្គមិនទតឃើញ? យើងខ្ញុំបានធ្វើទុក្ខដល់ចិត្តរបស់ខ្លួនហើយ ម្ដេចក៏ព្រះអង្គមិនចាប់អារម្មណ៍ដូច្នេះ?’។ មើល៍! នៅថ្ងៃនៃការតមអាហាររបស់អ្នករាល់គ្នា អ្នករាល់គ្នារកបានការសប្បាយ ហើយសង្កត់សង្កិនកម្មករទាំងអស់របស់អ្នករាល់គ្នា;
គឺនៅឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ខ្ញុំ ដានីយ៉ែល បានចាប់ភ្លឹកក្នុងគម្ពីរ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលមកដល់ព្យាការីយេរេមា អំពីចំនួនឆ្នាំដែលការហិនវិនាសនៃយេរូសាឡិមត្រូវបានបំពេញឲ្យសម្រេច គឺចិតសិបឆ្នាំ។
ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ពោលថា៖ “ព្រះយេហូវ៉ានៃពលបរិវារអើយ តើព្រះអង្គមិនអាណិតមេត្តាដល់យេរូសាឡិម និងទីក្រុងទាំងឡាយនៃយូដា ដែលព្រះអង្គបានព្រះពិរោធអស់រយៈពេលចិតសិបឆ្នាំមកហើយនោះ ដល់ពេលណាទៀត?”។
គឺសួរពួកបូជាចារ្យដែលនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារ និងពួកព្យាការីថា៖ “តើខ្ញុំត្រូវយំសោក ហើយញែកខ្លួនចេញនៅខែទីប្រាំ ដូចដែលបានធ្វើជាយូរឆ្នាំមកហើយឬ?”។
កាលអ្នករាល់គ្នាហូប ឬកាលអ្នករាល់គ្នាផឹក តើអ្នករាល់គ្នាមិនមែនហូប និងផឹកសម្រាប់ខ្លួនអ្នករាល់គ្នាទេឬ?
“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ការតមអាហារនៃខែទីបួន ការតមអាហារនៃខែទីប្រាំ ការតមអាហារនៃខែទីប្រាំពីរ និងការតមអាហារនៃខែទីដប់ នឹងត្រឡប់ជាសេចក្ដីរីករាយ និងអំណរ ហើយជាពិធីបុណ្យដ៏រីករាយដល់វង្សត្រកូលយូដាវិញ ដូច្នេះចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្តចុះ’។
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។
“កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
“កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅតាមកែងផ្លូវ ដើម្បីឲ្យគេឃើញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យអ្នកដែលនៅរស់ បានរស់សម្រាប់ខ្លួនឯងទៀតឡើយ គឺឲ្យរស់សម្រាប់ព្រះអង្គដែលសុគត និងត្រូវបានលើកឲ្យរស់ឡើងវិញសម្រាប់ពួកគេ។
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើអស់ពីចិត្ត ដូចជាធ្វើសម្រាប់ព្រះអម្ចាស់ មិនមែនសម្រាប់មនុស្សទេ