សាការី 5:7 - ព្រះគម្ពីរខ្មែរសាកល រួចមើល៍! គម្របសំណត្រូវបានបើកឡើង នោះមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចឃើញមានគេលើកសំណទម្ងន់មួយហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ជ្រែងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគម្របសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ អាល់គីតាប ពេលគំរបសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ |
នេះជាទំនាយស្ដីអំពីម៉ូអាប់: ដោយព្រោះអើរនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ! ដោយព្រោះគារនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ!
អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។
នោះបុរសដែលឈរនៅកណ្ដាលចំណោមដើមមឺថលក៏ឆ្លើយឡើងថា៖ “ទាំងនេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរល្បាតផែនដី”។
ខ្ញុំសួរថា៖ “តើនេះជាអ្វី?”។ គាត់ក៏តបថា៖ “នេះជារង្វាល់ដែលចេញមក”។ គាត់និយាយទៀតថា៖ “នេះជាសេចក្ដីទុច្ចរិតរបស់ពួកគេ នៅក្នុងទឹកដីនេះទាំងមូល”។
ទូតសួគ៌នោះក៏និយាយថា៖ “នេះជាសេចក្ដីអាក្រក់”។ បន្ទាប់មក គាត់បោះនាងទៅក្នុងរង្វាល់វិញ ព្រមទាំងបោះដុំសំណបិទមាត់រង្វាល់ផង។