Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:8 - ព្រះគម្ពីរខ្មែរសាកល

8 ទូតសួគ៌នោះ​ក៏​និយាយថា​៖ “នេះ​ជា​សេចក្ដីអាក្រក់”។ បន្ទាប់មក គាត់​បោះ​នាង​ទៅក្នុង​រង្វាល់​វិញ ព្រមទាំង​បោះ​ដុំ​សំណ​បិទ​មាត់​រង្វាល់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទេវតា​ប្រាប់​ថា៖ «នេះ​គឺ​ជា​អំពើ​អាក្រក់» រួច​សង្កត់​នាង​ចុះ​ទៅ​ក្នុង​កញ្ជ្រែង ព្រម​ទាំង​ដាក់​ដុំ​សំណ​គ្រប​មាត់​កញ្ជ្រែង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទេវតា​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គម្រប​ស្ពាន់​បិទ​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទេវតា​ប្រាប់​ថា នេះ​គឺ​ជា​អំពើ​អាក្រក់ រួច​ក៏​សង្កត់​នាង​ចុះ​ទៅ​ក្នុង​រង្វាល់ ព្រម​ទាំង​ដាក់​ដុំ​សំណ​នោះ គ្រប​នៅ​មាត់​រង្វាល់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក គាត់​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គំរប​ស្ពាន់​បិទ​ពី​លើ។

សូមមើលជំពូក ចម្លង




សាការី 5:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ជំនាន់​ទីបួន ទើប​ពួកគេ​ត្រឡប់មក​ទីនេះ​វិញ ដ្បិត​សេចក្ដីទុច្ចរិត​របស់​ជនជាតិអាម៉ូរី​មិនទាន់​ពេញ​នៅឡើយ”។


ដ្បិត​អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​ឡើងលិច​ក្បាល​ទូលបង្គំ​; វា​ធ្ងន់ពេក​សម្រាប់​ទូលបង្គំ ដូច​បន្ទុក​ដ៏ធ្ងន់​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


រួច​មើល៍! គម្រប​សំណ​ត្រូវបាន​បើកឡើង នោះ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ​។


ចូរ​អ្នករាល់គ្នា​បំពេញ​រង្វាល់​របស់​ដូនតា​អ្នករាល់គ្នា​ទៅ​!


ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម