ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
សាការី 4:14 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ប្រាប់ថា៖ “ទាំងនេះជាអ្នកដែលត្រូវបានចាក់ប្រេងអភិសេកពីរនាក់ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទេវតាប្រាប់ខ្ញុំថា៖ «ទាំងពីរនេះ ដែលត្រូវបានចាក់ប្រេងតាំង ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទេវតាប្រាប់ខ្ញុំថា នេះគឺជាអ្នកទាំង២ ដែលបានចាក់ប្រេងតាំងឲ្យ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងដុំមូល។ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើទ្រង់»។ |
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
យើងបានរកឃើញដាវីឌអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងអភិសេកលើគាត់ដោយប្រេងដ៏វិសុទ្ធរបស់យើង
សូមឲ្យខ្ញុំច្រៀងសម្រាប់អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ នូវចម្រៀងមួយអំពីគូស្នេហ៍របស់ខ្ញុំ គឺអំពីចម្ការទំពាំងបាយជូររបស់គាត់។ អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានចម្ការទំពាំងបាយជូរមួយនៅលើភ្នំដែលមានជីជាតិ។
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។
ទូតសួគ៌ក៏តបនឹងខ្ញុំថា៖ “ទាំងនេះជាខ្យល់ទាំងបួនទិសនៃមេឃដែលចេញមក ក្រោយពីឈរនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។