ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។
សាការី 12:6 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា ដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង អាល់គីតាប នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ |
ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។
ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: “យើងបានត្រឡប់មកឯយេរូសាឡិមវិញជាមួយនឹងសេចក្ដីមេត្តាហើយ។ ដំណាក់របស់យើងនឹងត្រូវបានសង់ឡើងវិញនៅទីនេះ ហើយខ្សែរង្វាស់នឹងត្រូវបានសន្ធឹងនៅលើយេរូសាឡិម”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ’។
នោះពួកមេដឹកនាំរបស់យូដានឹងនិយាយក្នុងចិត្តថា: ‘ពួកអ្នកដែលរស់នៅយេរូសាឡិមជាកម្លាំងដល់យើង ក្នុងព្រះយេហូវ៉ានៃពលបរិវារព្រះរបស់ពួកគេ’។
ព្រះយេហូវ៉ានឹងកាន់កាប់យូដាជាចំណែករបស់ព្រះអង្គ នៅក្នុងទឹកដីដ៏វិសុទ្ធ ហើយព្រះអង្គនឹងជ្រើសរើសយេរូសាឡិមម្ដងទៀត។
ក៏និយាយនឹងគាត់ថា៖ “ចូររត់ទៅប្រាប់យុវជននោះថា: ‘យេរូសាឡិមនឹងមានគេរស់នៅដូចជាភូមិឥតកំពែង ដោយព្រោះមានមនុស្ស និងសត្វច្រើនកុះករនៅទីនោះ។
ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។ ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។
ក្នុងព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្ដារបស់ព្រះ តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិត ដែលនៅដៃស្ដាំ និងដៃឆ្វេង;
ពួកគេឡើងទៅពាសពេញផ្ទៃផែនដី ហើយទ្បោមព័ទ្ធជំរំរបស់វិសុទ្ធជន និងក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្តែមានភ្លើងធ្លាក់ពីលើមេឃមក បំផ្លាញពួកគេ។