ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
វិវរណៈ 6:17 - ព្រះគម្ពីរខ្មែរសាកល ដ្បិតថ្ងៃដ៏ធំនៃព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ តើនរណាអាចនៅឈរបាន?”៕ Khmer Christian Bible ដ្បិតថ្ងៃដ៏អស្ចារ្យនៃសេចក្ដីក្រោធរបស់ព្រះអង្គ និងរបស់កូនចៀមបានមកដល់ហើយ តើអ្នកណាអាចទ្រាំបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតថ្ងៃដ៏អស្ចារ្យជាថ្ងៃដែលព្រះអង្គ និងកូនចៀម ទ្រង់ព្រះពិរោធនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតថ្ងៃធំនៃសេចក្ដីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។ អាល់គីតាប ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលទ្រង់ និងកូនចៀមខឹងនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។ |
ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
មានតែព្រះអង្គទេ ដែលគួរឲ្យកោតខ្លាច! នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចឈរនៅចំពោះព្រះអង្គបាន?
ដ្បិតថ្ងៃនៃការសងសឹកនៅក្នុងចិត្តរបស់យើង ហើយឆ្នាំនៃការប្រោសលោះរបស់យើងក៏បានមកដល់ហើយ។
ប៉ុន្តែនៅថ្ងៃដែលព្រះអង្គយាងមក តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចនៅឈរបាន? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងទង និងដូចជាសាប៊ូរបស់អ្នកបោកគក់។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
តាមពិត ពួកវាជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសម្គាល់។ ពួកវាចេញទៅរកស្ដេចនានានៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដា។