ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
វិវរណៈ 6:13 - ព្រះគម្ពីរខ្មែរសាកល ផ្កាយនៅលើមេឃបានធ្លាក់មកផែនដី ដូចដើមល្វាជ្រុះផ្លែខ្ចីដោយត្រូវខ្យល់ធំបក់បោក។ Khmer Christian Bible រីឯផ្កាយលើមេឃក៏ធ្លាក់ចុះមកផែនដី ដូចជាផ្លែល្វាខ្ចីៗជ្រុះពីដើមដោយត្រូវខ្យល់ធំបក់ប៉ះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចផ្លែល្វាខ្ចីជ្រុះពីដើម ដោយត្រូវខ្យល់ធំបក់បោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ អាល់គីតាប រីឯផ្កាយនៅលើមេឃ ក៏ធ្លាក់ចុះមកដីដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ |
ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
ផែនដីកាន់ទុក្ខ ហើយអន់ថយទៅ លីបង់ទទួលការអាប់យស ហើយក្រៀមស្វិត សារ៉ូនបានដូចជាវាលខ្សាច់ រីឯបាសាន និងកើមែលជម្រុះស្លឹកចេញ។
ចំណែកឯអស់ទាំងពលបរិវារនៃមេឃនឹងរលាយសូន្យ ហើយផ្ទៃមេឃនឹងត្រូវបានមូរទុកដូចជាក្រាំង។ អស់ទាំងពលបរិវារនៃមេឃនឹងស្រពោនជ្រុះ ដូចដែលស្លឹកស្រពោនជ្រុះពីដើមទំពាំងបាយជូរ និងដូចដែលស្លឹកស្រពោនជ្រុះពីដើមល្វា។
នៅគ្រានោះ មានប្រាប់ដល់វង្សត្រកូលដាវីឌថា៖ “អើរ៉ាមបានរួមដៃគ្នាជាមួយអេប្រាអិមហើយ”។ ដូច្នេះ ព្រះទ័យរបស់អ័ហាស និងចិត្តរបស់ប្រជារាស្ត្រទ្រង់ក៏ញ័រ ដូចជាដើមឈើញ័រនៅព្រៃនៅចំពោះមុខខ្យល់។
ក៏ស្រែកឡើងយ៉ាងខ្លាំង ហើយនិយាយដូច្នេះថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយកាត់មែករបស់វាចោល! ចូរអង្រួនជម្រុះស្លឹករបស់វា ហើយកម្ចាត់កម្ចាយផ្លែរបស់វា! ចូរឲ្យសត្វព្រៃរត់ចេញពីក្រោមវា ចូរឲ្យបក្សាបក្សីរត់ចេញពីមែកវា!
វាបានជាធំរហូតដល់ពលបរិវារនៃមេឃ ហើយបានទម្លាក់ពលបរិវារខ្លះ និងផ្កាយខ្លះដល់ដី ព្រមទាំងជាន់ឈ្លីពួកវាផង។
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
“នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយនៅលើផែនដីក៏នឹងមានការថប់បារម្ភក្នុងបណ្ដាប្រជាជាតិ ដោយសារតែការវល់គំនិតចំពោះសូរសន្ធឹករបស់សមុទ្រ និងរលក។
ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។