យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
វិវរណៈ 21:7 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ Khmer Christian Bible អ្នកណាមានជ័យជម្នះនឹងទទួលបានសេចក្ដីទាំងនេះជាមរតក យើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលមានជ័យជម្នះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ អាល់គីតាប អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ |
យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
គាត់នឹងស្រែកហៅយើងថា: ‘ព្រះអង្គជាព្រះបិតានៃទូលបង្គំ ជាព្រះនៃទូលបង្គំ និងជាថ្មដានៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ’។
មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
យើងនឹងនាំពួកគេមក នោះពួកគេនឹងស្នាក់នៅកណ្ដាលយេរូសាឡិម។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ដោយសេចក្ដីពិតត្រង់ និងដោយសេចក្ដីសុចរិតយុត្តិធម៌’។
អស់អ្នកដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬឪពុក ឬម្ដាយឬកូន ឬស្រែចម្ការ ដោយសារតែនាមរបស់ខ្ញុំ អ្នកនោះនឹងទទួលបានមួយជាមួយរយ ព្រមទាំងទទួលជីវិតអស់កល្បជានិច្ចជាមរតកផង។
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
“យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕
ព្រះអម្ចាស់មានបន្ទូលទៀតថា នេះជាសម្ពន្ធមេត្រីដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយពីថ្ងៃទាំងនោះ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតរបស់ពួកគេ ហើយចារឹកក្នុងចិត្តរបស់ពួកគេ រួចយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! អ្នកដែលមានជ័យជម្នះ នឹងមិនរងទុក្ខពីសេចក្ដីស្លាប់ទីពីរសោះឡើយ’។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះហូបពីដើមឈើនៃជីវិត ដែលមាននៅស្ថានបរមសុខរបស់ព្រះ’។
ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។