តាមពិត អាថ៌កំបាំងនៃការឥតច្បាប់កំពុងធ្វើសកម្មភាពហើយ គ្រាន់តែថាឥឡូវនេះ មានអ្នកដែលរារាំងវា រហូតទាល់តែអ្នកនោះត្រូវបានដកចេញ។
វិវរណៈ 17:7 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ម្ដេចក៏អ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងរបស់ស្ត្រីនោះ និងរបស់សត្វតិរច្ឆានដែលមានក្បាលប្រាំពីរ និងស្នែងដប់ ដែលធ្វើជាជំនិះឲ្យនាង។ Khmer Christian Bible ទេវតានោះនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកអំពីអាថ៌កំបាំងរបស់ស្រ្តីនោះ និងសត្វសាហាវមានក្បាលប្រាំពីរ និងស្នែងដប់ដែលនាងជិះនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ទេវតាសួរខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ? ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងពីអាថ៌កំបាំងរបស់ស្ត្រីនោះ និងសត្វមានក្បាលប្រាំពីរ ហើយស្នែងដប់ដែលនាងជិះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្ដីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ នឹងស្នែង១០ដែរ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ដ្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ |
តាមពិត អាថ៌កំបាំងនៃការឥតច្បាប់កំពុងធ្វើសកម្មភាពហើយ គ្រាន់តែថាឥឡូវនេះ មានអ្នកដែលរារាំងវា រហូតទាល់តែអ្នកនោះត្រូវបានដកចេញ។
រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូតរបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕
បន្ទាប់មក មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ មើល៍! មាននាគក្រហមដ៏ធំមួយដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដរាជ្យប្រាំពីរ។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។
បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។