Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ទេវតា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ ហើយ​នឹង​សត្វ​ដែល​វា​ជិះ​នោះ ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ទូតសួគ៌​នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ម្ដេចក៏​អ្នក​ងឿងឆ្ងល់​ដូច្នេះ​? ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អាថ៌កំបាំង​របស់​ស្ត្រី​នោះ និង​របស់​សត្វតិរច្ឆាន​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ដែល​ធ្វើជាជំនិះ​ឲ្យ​នាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​ងឿង​ឆ្ងល់​ដូច្នេះ?​ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្តី​នោះ​ និង​សត្វ​សាហាវ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ដែល​នាង​ជិះ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ទេវតា​សួរ​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ និង​សត្វ​មាន​ក្បាល​ប្រាំពីរ ហើយ​ស្នែង​ដប់​ដែល​នាង​ជិះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​លោក​ឲ្យ​បាន​ដឹង​អត្ថ‌ន័យ​ដ៏​អាថ៌‌កំបាំង​អំពី​ស្ត្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំ‌ពីរ និង​ស្នែង​ដប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​អត្ថន័យ​ដ៏​អាថ៌‌កំបាំង​អំពី​ស្ដ្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំ​ពីរ និង​ស្នែង​ដប់។

សូមមើលជំពូក ចម្លង




វិវរណៈ 17:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​សេចក្ដី​អាថ៌‌កំបាំង​របស់​ការ​ទទឹង​ច្បាប់ កំពុង​តែ​បណ្តាល​ឡើង​ហើយ ប៉ុន្តែ មាន​១​អង្គ​ដែល​ឃាត់‌ឃាំង​វា​សព្វ​ថ្ងៃ​នេះ ទាល់​តែ​បាន​ដក​ទ្រង់​ចេញ​ទៅ


ឯ​សេចក្ដី​អាថ៌‌កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្តាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង។


ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា​មាន​មកុដ​៧


ឯ​សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក​វិញ រួច​វា​នឹង​ត្រូវ​វិនាស​បាត់​ទៅ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​លោកីយ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​នៅ ឥឡូវ​នេះ​បាត់ តែ​នឹង​ត្រឡប់​មាន​ឡើង​វិញ​នោះ


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម