ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 16:16 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ វិញ្ញាណទាំងនោះ​បាន​ប្រមូល​ពួកស្ដេច​មក​នៅ​កន្លែង​មួយ ដែល​ហៅ​ជា​ភាសាហេព្រើរ​ថា “អើម៉ាគេដូន”។

សូមមើលជំពូក

Khmer Christian Bible

វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វិញ្ញាណ​ទាំង​នោះ បាន​ប្រមូល​ពួក​ស្ដេច​ទៅ​កន្លែង​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ា‌គេដូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។

សូមមើលជំពូក

អាល់គីតាប

វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។

សូមមើលជំពូក



វិវរណៈ 16:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ នឹង​មាន​ការទួញសោក​យ៉ាងធំ​នៅ​យេរូសាឡិម ដូចជា​ការទួញសោក​នៅ​ហាដាត-រីម៉ូន ក្នុង​វាលទំនាប​មេគីដោ​។


ពីឡាត់​ឮ​ពាក្យ​ទាំងនេះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​មក ហើយ​អង្គុយ​លើ​កៅអីកាត់ក្ដី នៅ​កន្លែង​ដែល​គេ​ហៅថា “ទី​ក្រាលថ្ម” ភាសាហេព្រើរ​ហៅថា “កាបាថា”។


ព្រះអង្គ​យាង​ចេញទៅ​ទាំង​លី​ឈើឆ្កាង​ដោយ​អង្គទ្រង់ ឆ្ពោះទៅ​កន្លែង​មួយ​ដែល​គេ​ហៅថា “ទី​លលាដ៍ក្បាល” ដែល​ភាសាហេព្រើរ​ហៅថា “គាល់កូថា”។


នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ​ថា “បេថែសដា” ដែល​មាន​របៀង​ប្រាំ​។


ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ’។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


មាន​ទូត​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “អាបាដូន” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “អាប៉ុលីយ៉ូន”។