Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 16:16 - Khmer Christian Bible

16 វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ វិញ្ញាណទាំងនោះ​បាន​ប្រមូល​ពួកស្ដេច​មក​នៅ​កន្លែង​មួយ ដែល​ហៅ​ជា​ភាសាហេព្រើរ​ថា “អើម៉ាគេដូន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 វិញ្ញាណ​ទាំង​នោះ បាន​ប្រមូល​ពួក​ស្ដេច​ទៅ​កន្លែង​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ា‌គេដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។

សូមមើលជំពូក ចម្លង




វិវរណៈ 16:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​ពីឡាត់​ឮ​ពាក្យ​ដូច្នេះ​ ក៏​នាំ​ព្រះយេស៊ូ​ចេញ​មក​ ហើយ​គាត់​បាន​អង្គុយ​លើ​ទី​កាត់ក្តី​ ត្រង់​កន្លែង​មួយ​ដែល​ហៅ​ថា​ ទីលាន​ក្រាល​ថ្ម​ ភាសា​ហេព្រើរ​ហៅ​ថា​ កាបាថា។​


ព្រះអង្គ​បាន​យាង​ចេញ​ទៅ​ ទាំង​លី​ឈើឆ្កាង​ដោយ​ខ្លួន​ឯង ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ហៅ​ថា​តំបន់​លលាដ៌​ក្បាល​ដែល​ភាសា​ហេព្រើរ​ហៅ​ថា​ គាល់​កូថា។​


នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​


ហើយ​ពេល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​ សុល​អើយ​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​ ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់​


ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​


ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម