តើអ្នករាល់គ្នានឹងប្រដូចយើងនឹងអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ក៏ប្រៀបធៀបយើងនឹងអ្នកណា បានជាពួកយើងបានដូចគ្នា?
វិវរណៈ 13:4 - ព្រះគម្ពីរខ្មែរសាកល ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។ Khmer Christian Bible ពួកគេថ្វាយបង្គំនាគ ព្រោះវាបានប្រគល់សិទ្ធិអំណាចរបស់វាដល់សត្វសាហាវនោះ ហើយពួកគេក៏ថ្វាយបង្គំសត្វសាហាវនោះដែរ ទាំងនិយាយថា៖ «តើមាននរណាដូចសត្វនេះ តើមាននរណាអាចច្បាំងនឹងសត្វនេះបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន អាល់គីតាប គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ |
តើអ្នករាល់គ្នានឹងប្រដូចយើងនឹងអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ក៏ប្រៀបធៀបយើងនឹងអ្នកណា បានជាពួកយើងបានដូចគ្នា?
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។
បន្ទាប់មក មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ មើល៍! មាននាគក្រហមដ៏ធំមួយដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដរាជ្យប្រាំពីរ។
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតឡើងមកពីផែនដី។ វាមានស្នែងពីរស្រដៀងនឹងស្នែងកូនចៀម ហើយវានិយាយដូចនាគ។
វាត្រូវបានប្រទានឲ្យផ្ដល់ខ្យល់ដង្ហើមដល់រូបសំណាករបស់សត្វតិរច្ឆាននោះ ដើម្បីឲ្យរូបសំណាករបស់សត្វតិរច្ឆាននោះអាចសូម្បីតែនិយាយ ហើយអាចធ្វើឲ្យអ្នកណាក៏ដោយដែលមិនថ្វាយបង្គំរូបសំណាករបស់សត្វតិរច្ឆាននោះត្រូវបានសម្លាប់ផង។
សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
នៅពេលឃើញផ្សែងពីចំហេះនាង ពួកគេស្រែកឡើងថា៖ “តើមានទីក្រុងណា អាចប្រៀបផ្ទឹមនឹងក្រុងដ៏ធំនេះបាន?”។
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ