ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 12:4 - ព្រះគម្ពីរខ្មែរសាកល

រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក

សូមមើលជំពូក

អាល់គីតាប

កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ដ្រី​ដែល​ហៀប​នឹង​សំរាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ​នៅ​ពេល​បុត្រ​នោះ​កើត​មក។

សូមមើលជំពូក



វិវរណៈ 12:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


ក្រោយមក មាន​សង្គ្រាម​កើតឡើង​នៅ​លើមេឃ គឺ​មីកែល និង​បណ្ដា​ទូតសួគ៌​របស់​គាត់​បាន​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ពួក‍បរិវារ​របស់​វា​ក៏​តយុទ្ធ​ដែរ


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


សត្វតិរច្ឆាន​ដែល​ខ្ញុំ​ឃើញ​នោះ​ស្រដៀងនឹង​ខ្លារខិន ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ​។ នាគ​បាន​ប្រគល់​មហិទ្ធិឫទ្ធិ និង​រាជ្យបល្ល័ង្ក​របស់​ខ្លួន ព្រមទាំង​សិទ្ធិអំណាច​ដ៏ធំ​ដល់​សត្វនោះ​។


ពួកគេ​ថ្វាយបង្គំ​នាគ ពីព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ក៏​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ​ដែរ ទាំង​ពោលថា​៖ “តើ​នរណា​អាចប្រៀបផ្ទឹមនឹង​សត្វតិរច្ឆាន​នេះ​បាន​? តើ​នរណា​អាច​តយុទ្ធ​នឹង​វា​បាន​?”។


បន្ទាប់មក ខ្ញុំ​ឃើញ​វិញ្ញាណអសោច​បី ដូចជា​កង្កែប ចេញមកពី​មាត់​នាគ មាត់​សត្វតិរច្ឆាន និង​មាត់​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​។


រីឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ ជា​ក្រុង​ដ៏ធំ​ដែល​មាន​អំណាចគ្រងរាជ្យ​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី”៕


ទូតនោះ​ក៏​ចាប់​នាគ គឺ​ពស់​ពីបុរាណ ដែល​ជា​មារ និង​ជា​សាតាំង ហើយ​បាន​ចង​វា​ទុក​រយៈពេល​មួយពាន់​ឆ្នាំ


ទូតសួគ៌​ទីបី​ផ្លុំត្រែឡើង នោះ​មាន​ផ្កាយ​ដ៏ធំ​ដែល​ឆេះ​ដូច​ចន្លុះ បាន​ធ្លាក់​ពី​លើមេឃ ហើយ​ធ្លាក់​ទៅក្នុង​មួយភាគបី​នៃ​ទន្លេ និង​ទៅក្នុង​ប្រភព​ទឹក​នានា​។


ផ្កាយ​នោះ​មាន​ឈ្មោះ​ថា “ស្លែង”។ មួយភាគបី​នៃ​ទឹក​បាន​ក្លាយជា​ស្លែង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ទឹក​នោះ ពីព្រោះ​វា​ត្រឡប់ជាល្វីង​។


ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។


ទូតសួគ៌​ទីពីរ​ផ្លុំត្រែឡើង នោះ​មានអ្វី​ដូចជា​ភ្នំ​ដ៏ធំ​ដែល​មាន​ភ្លើង​ឆេះ ត្រូវបាន​បោះទៅ​ក្នុង​សមុទ្រ ស្រាប់តែ​មួយភាគបី​នៃ​សមុទ្រ​ក៏​ក្លាយជា​ឈាម


រីឯ​មួយភាគបី​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ ក៏​ស្លាប់ ហើយ​មួយភាគបី​នៃ​នាវា ក៏​ត្រូវបាន​បំផ្លាញ​ដែរ។


ពួកវា​មាន​កន្ទុយ និង​ទ្រនិច ស្រដៀងនឹង​កន្ទុយ និង​ទ្រនិច​របស់​ខ្យាដំរី ហើយ​កន្ទុយ​របស់​ពួកវា​មាន​អានុភាព​ធ្វើទុក្ខ​មនុស្ស​ក្នុង​ប្រាំ​ខែ​។


ជាការពិត អានុភាព​របស់​សេះ​ទាំងនោះ ស្ថិតនៅ​ក្នុង​មាត់ និង​កន្ទុយ​របស់​ពួកវា ដ្បិត​កន្ទុយ​របស់​ពួកវា​ស្រដៀងនឹង​សត្វពស់ គឺ​មាន​ក្បាល‍។ ពួកវា​ធ្វើទុក្ខ​មនុស្ស​ដោយ​ក្បាលនោះ​។