Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 12:4 - Khmer Christian Bible

4 រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ដ្រី​ដែល​ហៀប​នឹង​សំរាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ​នៅ​ពេល​បុត្រ​នោះ​កើត​មក។

សូមមើលជំពូក ចម្លង




វិវរណៈ 12:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​


ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់​ពួកវា​ ព្រោះ​កន្ទុយ​របស់​ពួកវា​ដូច​ជា​សត្វ​ពស់​ ហើយ​មាន​ក្បាល។​ ពួកវា​ធ្វើ​ទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ​


ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​


ទេវតា​ទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​កើត​មាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅ​លើ​ផែនដី​ ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី​ ហើយ​ស្មៅ​ខៀវខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។​


ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​


រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​


ទេវតា​ទីពីរ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ហាក់​ដូច​ជា​មាន​ភ្នំ​មួយ​យ៉ាង​ធំ​កំពុង​ឆេះ​ ដែល​បាន​បោះ​ទៅ​ក្នុង​សមុទ្រ​ ហើយ​សមុទ្រ​មួយ​ភាគ​បី​ក៏​ត្រលប់​ជា​ឈាម​


រីឯ​សត្វ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ​បាន​ស្លាប់​អស់​មួយ​ភាគ​បី​ ហើយ​នាវា​ទាំងឡាយ​ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បី​ដែរ។​


ទេវតា​ទីបី​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ​ឆេះ​ដូច​ចន្លុះ​បាន​ធ្លាក់​ពី​លើ​មេឃ​ទៅ​ក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី​ និង​ទៅ​ក្នុង​ប្រភព​ទឹក​ទាំងឡាយ​ដែរ​


ផ្កាយ​នោះ​ឈ្មោះ​ស្លែង​ ហើយ​ទឹក​មួយ​ភាគ​បី​បាន​ត្រលប់​ទៅ​ជា​ល្វីង​ដូច​ស្លែង។​ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ទឹក​នោះ​ ពី​ព្រោះ​បាន​ត្រលប់​ជា​ល្វីង​អស់​ហើយ។​


ទេវតា​ទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ដួង​អាទិត្យ​មួយ​ភាគ​បី​ លោកខែ​មួយ​ភាគ​បី​ និង​ផ្កាយ​មួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី​ ហើយ​នៅ​ពេល​ថ្ងៃ​លែង​មាន​ពន្លឺ​មួយ​ភាគ​បី​ រីឯ​នៅ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។​


ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​


សត្វ​សាហាវ​ដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារ​ខិន​ ជើង​របស់​វា​ដូច​ជា​ជើង​របស់​ខ្លា​ឃ្មុំ​ ហើយ​មាត់​របស់​វា​ដូច​ជា​មាត់​របស់​សត្វ​តោ។​នាគ​ក៏​ប្រគល់​អំណាច​ និង​បល្ល័ង្ក​របស់​វា​ ព្រមទាំង​សិទ្ធិ​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ​


ពួកគេ​ថ្វាយបង្គំ​នាគ​ ព្រោះ​វា​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​វា​ដល់​សត្វ​សាហាវ​នោះ​ ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ដែរ​ ទាំង​និយាយ​ថា៖​ «តើ​មាន​នរណា​ដូច​សត្វ​នេះ​ តើ​មាន​នរណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?​»


ខ្ញុំ​បាន​ឃើញ​វិញ្ញាណ​អាក្រក់​បី​ ដូច​ជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ​ ពី​មាត់​សត្វ​សាហាវ​នោះ​ និង​ពី​មាត់​ពួកអ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​


ទេវតា​នោះ​ក៏​ចាប់​នាគ​នោះ​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជា​មេ​អារក្ស​ផង​ និង​ជា​សាតាំង​ផង​ ហើយ​ចង​វា​ទុក​រយៈ​ពេល​មួយពាន់​ឆ្នាំ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម