ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ទ្រង់ខ្លាំងពូកែជាងសំឡេងទឹកដ៏ច្រើន គឺខ្លាំងពូកែជាងរលកសមុទ្រទៅទៀត។
វិវរណៈ 1:15 - ព្រះគម្ពីរខ្មែរសាកល ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន; Khmer Christian Bible ជើងរបស់លោកដូចជាលង្ហិនដ៏ភ្លឺរលោងដែលគេដុតនៅក្នុងឡភ្លើង ហើយសំឡេងរបស់លោកដូចជាសំឡេងទឹកជាច្រើនដែលឮយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបាទាទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន អាល់គីតាប ជើងគាត់រលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងគាត់ឮសូរសន្ធឹកដូចមហាសាគរ។ |
ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ទ្រង់ខ្លាំងពូកែជាងសំឡេងទឹកដ៏ច្រើន គឺខ្លាំងពូកែជាងរលកសមុទ្រទៅទៀត។
ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ នោះពួកគេនឹងរត់គេចទៅឆ្ងាយ ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់ និងដូចជាដុំស្មៅនៅមុខខ្យល់កួច។
រូបកាយរបស់គាត់ដូចជាត្បូងបេរីល មុខរបស់គាត់ដូចជាសណ្ឋាននៃផ្លេកបន្ទោរ ភ្នែករបស់គាត់ដូចជាចន្លុះភ្លើង ដើមដៃ និងជើងរបស់គាត់ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសម្ដីរបស់គាត់ដូចជាសូរសំឡេងនៃហ្វូងមនុស្ស។
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
រួចខ្ញុំឮសំឡេងមួយពីលើមេឃ ដូចជាសូរសន្ធឹកទឹកដ៏ច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំបានឮនោះ ដូចជាអ្នកលេងពិណកំពុងលេងពិណរបស់ខ្លួនដែរ។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅធាទេរ៉ាថា: ‘ព្រះបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទាស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះ: