ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 7:5 - ព្រះគម្ពីរខ្មែរសាកល

ណូអេ​ក៏​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក

អាល់គីតាប

ណុះហ៍​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូចអុលឡោះ‌តាអាឡា​បង្គាប់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 7:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ណូអេ​ក៏​ធ្វើ​ដូច្នោះ គឺ​គាត់​បាន​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​បង្គាប់​គាត់​៕


សត្វដែល​មក​នោះ ក៏​ចូលទៅ​ទាំង​ឈ្មោល​ទាំង​ញី​នៃ​គ្រប់ទាំង​សាច់ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ រួច​ព្រះយេហូវ៉ា​ក៏​បិទ​ឲ្យ​គាត់​នៅខាងក្នុង​។


នោះ​ទូលបង្គំ​នឹង​មិន​អាម៉ាស់មុខ​ឡើយ នៅពេល​ទូលបង្គំ​យកចិត្តទុកដាក់​នឹង​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ គឺ​អ្នកទាំងនេះ​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្តតាម”។


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


ព្រះអង្គ​បាន​បន្ទាប​អង្គទ្រង់​ដោយ​ស្ដាប់បង្គាប់​រហូតដល់​មរណភាព គឺ​សូម្បីតែ​មរណភាព​នៅលើ​ឈើឆ្កាង​‍!


ទោះបី​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏ដោយ ក៏​ព្រះអង្គ​បាន​រៀនឲ្យចេះ​ស្ដាប់បង្គាប់​តាមរយៈ​អ្វីដែល​ព្រះអង្គ​បាន​រងទុក្ខ​។