Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:5 - អាល់គីតាប

5 ណុះហ៍​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូចអុលឡោះ‌តាអាឡា​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ណូអេ​ក៏​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ណុះហ៍​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​គាត់​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​អុលឡោះ​បាន​បង្គាប់។


គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​អុលឡោះ​បាន​បង្គាប់​មក​ណុះហ៍ រួច​ហើយអុលឡោះ‌តាអាឡា​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។


ដូច្នេះ ពេល​ណា​ខ្ញុំ​ពិនិត្យ​មើល បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​សង់​ជំរំ‌សក្ការៈ គឺ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ម៉ូសា​ធ្វើ​តាម​បន្ទូល​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​គាត់។


ម៉ូសា និង​ហារូន​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​សព្វ​គ្រប់​ទាំង​អស់។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​អុលឡោះ​បាន​បង្គាប់​ទុក​មក»។ យ៉ះយ៉ា​ក៏​យល់​ព្រម។


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្ដិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។


ម្តាយ​របស់​អ៊ីសា​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។


អ៊ីសា​បាន​ដាក់​ខ្លួន ធ្វើ​តាម​បញ្ជា​របស់​អុលឡោះ រហូត​ដល់​ស្លាប់ គឺ​ស្លាប់​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។


ថ្វី​ដ្បិត​តែ​អ៊ីសា​ជា​បុត្រា​ក៏​ដោយ គាត់​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រង‌ទុក្ខ​លំបាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម