Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:5 - ព្រះគម្ពីរខ្មែរសាកល

5 ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម្តាយ​របស់​អ៊ីសា​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មានការអត់ឃ្លាន​ក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល ប្រជារាស្ត្រ​ក៏​ស្រែកឡើង​ទៅកាន់​ផារ៉ោន​ដើម្បី​អាហារ ដូច្នេះ​ផារ៉ោន​មានរាជឱង្ការ​ទៅ​ជនជាតិអេហ្ស៊ីប​ទាំងអស់​ថា​៖ “ចូរ​ទៅ​ឯ​យ៉ូសែប ហើយ​អ្វីក៏ដោយដែល​គាត់​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


ណូអេ​ក៏​ធ្វើ​ដូច្នោះ គឺ​គាត់​បាន​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​បង្គាប់​គាត់​៕


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​នៅឡើយ មើល៍! ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះអង្គ​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​ព្រះអង្គ​។


អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។


ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ”។


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម