ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:5 - ព្រះគម្ពីរខ្មែរសាកល

‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​ទូលបង្គំ​បាន​សុំ​ឲ្យ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ

សូមមើលជំពូក

អាល់គីតាប

ឪពុក​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់​កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀប​ចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “មើល៍! យើង​ជិត​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​នឹង​គង់នៅ​ជាមួយ​ពួកឯង ហើយ​នាំ​ពួកឯង​ត្រឡប់​ទៅឯ​ទឹកដី​របស់​ដូនតា​ពួកឯង​វិញ​។


យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏ប៉ុន្តែ​ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ ហើយ​នាំ​អ្នករាល់គ្នា​ឡើង​ពី​ស្រុក​នេះ​ទៅ​ស្រុក​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប”។


លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​:


ផារ៉ោន​មានរាជឱង្ការថា​៖ “ចូរ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់អ្នក ដូចដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ​ចុះ”។


ពួកគេ​បាន​បង្ហូរ​ឈាម​អ្នកទាំងនោះ ដូចជា​បង្ហូរ​ទឹក​នៅ​ជុំវិញ​យេរូសាឡិម ហើយ​គ្មានអ្នកណា​បញ្ចុះសព​អ្នកទាំងនោះ​ឡើយ​។


គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


‘តើ​អ្នក​មាន​ការ​អ្វី​នៅ​ទីនេះ ហើយ​តើ​អ្នក​មាន​នរណា​នៅ​ទីនេះ បានជា​អ្នក​ដាប់លុង​ផ្នូរ​សម្រាប់​ខ្លួន​នៅ​ទីនេះ​ដូច្នេះ​? អ្នក​បាន​ដាប់លុង​ផ្នូរ​របស់ខ្លួន​នៅ​កន្លែងខ្ពស់ គឺ​ចាំង​លំនៅ​សម្រាប់​ខ្លួន​នៅក្នុង​ថ្ម​។


រួច​ដាក់​ក្នុង​រូងផ្នូរ​ថ្មី​របស់​គាត់ ដែល​គាត់​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់ពី​ប្រមៀល​ថ្ម​ដ៏ធំ​មួយ​ខ្ទប់​នឹង​មាត់​រូង គាត់​ក៏​ចាកចេញទៅ​។