Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:6 - ព្រះគម្ពីរខ្មែរសាកល

6 ផារ៉ោន​មានរាជឱង្ការថា​៖ “ចូរ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់អ្នក ដូចដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «ចូរ​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​ដែល​គាត់​បាន​ឲ្យ​លោក​ស្បថ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​កប់​សព​ឪពុក​អ្នក​ចុះ តាម​ដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ហ្វៀរ៉អ៊ូន​ឆ្លើយ​តប​មក​វិញ​ថា៖ «សុំ​អ្នក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​អ្នក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “មើល៍! យើង​ជិត​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​នឹង​គង់នៅ​ជាមួយ​ពួកឯង ហើយ​នាំ​ពួកឯង​ត្រឡប់​ទៅឯ​ទឹកដី​របស់​ដូនតា​ពួកឯង​វិញ​។


‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។


ដូច្នេះ យ៉ូសែប​ក៏​ឡើងទៅ​បញ្ចុះ​ឪពុក​របស់គាត់​។ អស់ទាំង​រាជបម្រើ​របស់​ផារ៉ោន ពួក​ចាស់ទុំ​នៃ​ដំណាក់​របស់ទ្រង់ និង​អស់ទាំង​ចាស់ទុំ​នៃ​ដែនដី​អេហ្ស៊ីប​បាន​ឡើងទៅ​ជាមួយ​គាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម