Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឪពុក​ទូលបង្គំ​បាន​សុំ​ឲ្យ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឪពុក​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់​កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀប​ចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។


បន្ទាប់​មក លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍! ពុក​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ‌ទ្រង់​នឹង​គង់​នៅ​ជា‌មួយ​កូន​រាល់​គ្នា ហើយ​នឹង​នាំ​កូនៗ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ដូន​តា​កូន​វិញ។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ តែ​ព្រះ‌ទ្រង់​នឹង​យាង​មក​រក​អ្នក​រាល់​គ្នាជា​មិន​ខាន ហើយ​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​កាន់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។


កាល​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដំណាក់​ផារ៉ោន​ថា៖ «ឥឡូវ​នេះ ប្រសិន‌បើ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អស់​លោក សូម​អស់​លោក​ទូល​ថ្វាយ​ផារ៉ោន​ថា


ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «ចូរ​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​ដែល​គាត់​បាន​ឲ្យ​លោក​ស្បថ​ចុះ»។


គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។


ដ្បិត​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សម្រាប់ ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។


គេ​បាន​បង្ហូរ​ឈាម​របស់​អ្នក​ទាំង​នោះ ដូច​ជា​ទឹក​ហូរ​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ឡើយ ។


គេ​ភ័យ​ខ្លាច​នឹង​ទី​កន្លែង​ខ្ពស់ៗ ក៏​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ចេញ​ផ្កា ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ ឯ​សេចក្ដី​ប៉ង​ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ព្រោះ​មនុស្ស​តែង​ឆ្ពោះ​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។


"អ្នក​មាន​ការ​អ្វី​នៅ​ទី​នេះ? តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះឬ បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម?


រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។


ដ្បិត​ខ្ញុំ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ខ្ញុំ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ទៅ​ឡើយ តែ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​ទទួល​យក​ស្រុក​ល្អ​នោះ​វិញ។


ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា តើ​បុត្រ​បាន​ធ្វើ​អ្វី?» យ៉ូណា‌ថាន​ទូល​ថា៖ «ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល៍ ទូល‌បង្គំ​មុខ​ជា​ស្លាប់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម