លោកុប្បត្តិ 5:29 - ព្រះគម្ពីរខ្មែរសាកល ហើយដាក់ឈ្មោះកូននោះថាណូអេ ដោយនិយាយថា៖ “កូននេះនឹងផ្ដល់ភាពធូរស្បើយដល់យើងពីការងារដ៏ធ្ងន់របស់យើង និងពីការនឿយហត់នៃដៃរបស់យើង ដែលមកពីដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ឈ្មោះកូននោះថា "ណូអេ" ដោយពោលថា៖ «កូននេះនឹងជួយសម្រាលទុក្ខលំបាករបស់យើង ដែលយើងធ្វើយ៉ាងនឿយហត់ដោយដៃ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា អាល់គីតាប ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។ |
ក្រោយពីបង្កើតណូអេ ឡាមេករស់នៅបាន ៥៩៥ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
គឺយ៉ាងនេះឯងដែលព្រះអង្គបានលុបអស់ទាំងអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីចេញ ចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស។ ពួកវាត្រូវបានលុបចេញពីផែនដី ហើយសល់តែណូអេ និងអ្នកដែលនៅជាមួយគាត់ក្នុងទូកធំប៉ុណ្ណោះ។
“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។
សេទ្បាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក
ដ្បិតរបស់សព្វសារពើដែលត្រូវបានបង្កើត បានចុះចូលនឹងភាពឥតខ្លឹមសារ មិនមែនដោយស្ម័គ្រចិត្តទេ គឺដោយសារតែព្រះអង្គដែលធ្វើឲ្យវាចុះចូលវិញ ដោយសង្ឃឹម
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ហើយប្រសិនបើព្រះអង្គមិនបានត្រាប្រណីពិភពលោកនាសម័យបុរាណ គឺបាននាំទឹកជំនន់មកលើពិភពលោកដែលមិនគោរពព្រះ ហើយរក្សាប្រាំបីនាក់ពីគ្រួសាររបស់ណូអេអ្នកប្រកាសសេចក្ដីសុចរិត