រូបេនអើយ ឯងជាកូនច្បងរបស់យើង។ ឯងជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់យើង ឯងលើសគេខាងឯកិត្តិយស ក៏លើសគេខាងឯអំណាចដែរ។
លោកុប្បត្តិ 49:2 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់យ៉ាកុបអើយ ចូរផ្ដុំគ្នាស្ដាប់ ចូរស្ដាប់អ៊ីស្រាអែលឪពុករបស់ពួកឯងចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់យ៉ាកុបអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់! ចូរស្ដាប់អ៊ីស្រាអែលជាឪពុក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។ អាល់គីតាប កូនចៅរបស់យ៉ាកកូបអើយ ចូរមកជួបជុំគ្នា ហើយស្តាប់! ចូរស្តាប់អ៊ីស្រអែលជាឪពុក |
រូបេនអើយ ឯងជាកូនច្បងរបស់យើង។ ឯងជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់យើង ឯងលើសគេខាងឯកិត្តិយស ក៏លើសគេខាងឯអំណាចដែរ។
កូនរាល់គ្នាអើយ ចូរមក ហើយស្ដាប់តាមខ្ញុំចុះ! ខ្ញុំនឹងបង្រៀនអ្នករាល់គ្នាអំពីការកោតខ្លាចព្រះយេហូវ៉ា។
ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេលគាត់ចាស់ឡើយ។
កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ!
កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ប្រាជ្ញារបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងការយល់ដឹងរបស់ខ្ញុំចុះ
កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ!
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ!
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំចុះ! មានពរហើយ អ្នកដែលរក្សាផ្លូវរបស់ខ្ញុំ!
ចូរឲ្យអ្នកទាំងអស់គ្នាប្រមូលគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមព្រះទាំងនោះ តើមានអ្នកណាបានប្រកាសអំពីការទាំងនោះ? ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ម្នាក់នេះ; គាត់នឹងបំពេញឲ្យសម្រេចនូវសេចក្ដីប្រាថ្នារបស់ព្រះអង្គទាស់នឹងបាប៊ីឡូន ហើយដើមដៃរបស់គាត់ក៏ប្រឆាំងនឹងជនជាតិខាល់ដេ។