Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:3 - ព្រះគម្ពីរខ្មែរសាកល

3 រូបេន​អើយ ឯង​ជា​កូនច្បង​របស់យើង​។ ឯងជា​ឫទ្ធិ និង​ជា​ផលដំបូង​នៃ​កម្លាំង​របស់យើង ឯង​លើសគេ​ខាងឯ​កិត្តិយស ក៏​លើសគេ​ខាងឯ​អំណាច​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រូបេន កូន​ជា​កូន​ច្បង ជា​ឫទ្ធិ និង​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​ពុក កូន​មាន​កិត្តិ‌យស និង​មាន​ឥទ្ធិ‌ឫទ្ធិ​លើស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រូបេន​អើយ ឯង​ជា​កូន​ច្បង ជា​ឫទ្ធី​ហើយ​ជា​ដើម​កំឡាំង​របស់​អញ ឯង​មាន​កិត្តិយស មាន​ឥទ្ធិ‌ឫទ្ធិ​យ៉ាង​ឯក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ដាក់ឈ្មោះ​កូននោះ​ថា រូបេន ដ្បិត​នាង​និយាយថា​៖ “ព្រះយេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ​ហើយ​។ ឥឡូវនេះ ប្ដី​របស់ខ្ញុំ​នឹង​ស្រឡាញ់​ខ្ញុំ​មិនខាន”។


កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។


កូនចៅ​អ៊ីស្រាអែល​ដែល​ទៅ​អេហ្ស៊ីប គឺ​យ៉ាកុប និង​កូនចៅ​របស់គាត់ មាន​ឈ្មោះ​ដូចតទៅ​: រូបេន​កូនច្បង​របស់​យ៉ាកុប


យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “លោកឪពុក​អើយ មិនមែន​ដូច្នេះ​ទេ ដ្បិត​នេះ​ជា​កូនច្បង​! ត្រូវ​ដាក់​ដៃស្ដាំ​របស់លោកឪពុក​លើ​ក្បាល​របស់វា​វិញ”។


បន្ទាប់មក ព្រះអង្គ​បាន​វាយសម្លាប់​អស់ទាំង​កូនច្បង​នៅក្នុង​ស្រុក​របស់ពួកគេ គឺ​ផលដំបូង​នៃ​អស់ទាំង​កម្លាំង​របស់ពួកគេ​។


ព្រះអង្គ​បាន​វាយសម្លាប់​អស់ទាំង​កូនច្បង​នៅ​អេហ្ស៊ីប ជា​ផលដំបូង​នៃ​កម្លាំង​ក្នុង​រោង​របស់​ហាំ​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម