រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។
លោកុប្បត្តិ 48:5 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិមនឹងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេននឹងស៊ីម្មានជារបស់ផងអញដែរ អាល់គីតាប ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។ |
រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។
ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
ចំពោះកូនរបស់ឯងដែលឯងបង្កើតតាមក្រោយ ពួកគេជារបស់ឯង; ពួកគេនឹងត្រូវបានហៅតាមឈ្មោះរបស់ពួកបងប្រុសរបស់ពួកគេ នៅក្នុងចំណែកមរតករបស់ពួកគេ។
ឱព្រះអើយ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ក៏រញ្ជួយ ហើយទីជម្រៅក៏ញ័រដែរ!
យ៉ាកុបអើយ ព្រះយេហូវ៉ាជាព្រះអង្គដែលនិម្មិតបង្កើតអ្នក អ៊ីស្រាអែលអើយ ព្រះអង្គដែលសូនអ្នក ឥឡូវនេះព្រះអង្គមានបន្ទូលដូច្នេះថា៖ “កុំខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ; យើងបានហៅអ្នកចំឈ្មោះ; អ្នកជារបស់យើងហើយ!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។
“យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕
ព្រះអង្គបានកំណត់ទុកមុនតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យយើងមានឋានៈជាកូន ស្របតាមចេតនាល្អនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ សម្រាប់អង្គទ្រង់ផ្ទាល់
ដោយសារតែជំនឿ យ៉ាកុបបានឲ្យពរកូនប្រុសទាំងពីររបស់យ៉ូសែប កាលលោកជិតស្លាប់ ហើយថ្វាយបង្គំព្រះ ដោយច្រត់លើចុងឈើច្រត់របស់ខ្លួន។