Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:21 - ព្រះគម្ពីរខ្មែរសាកល

21 ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​ គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប​ ហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់​លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដោយ‌សារ​ជំនឿ ពេល​ណាពី​យ៉ាកកូប​ហៀប​នឹង​ស្លាប់ គាត់​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​ណាពី​យូសុះ ហើយ​គាត់​ថ្វាយ‌បង្គំ​អុលឡោះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយថា​៖ “ចូរ​ស្បថ​នឹង​យើង​មក”។ យ៉ូសែប​ក៏​ស្បថ​នឹង​គាត់ រួច​អ៊ីស្រាអែល​ក៏​ថ្វាយបង្គំ​នៅ​ក្បាល​គ្រែ​៕


ក្រោយពី​ការ​ទាំងនេះ មាន​គេ​ប្រាប់​យ៉ូសែប​ថា​៖ “មើល៍! ឪពុក​របស់លោក​កំពុង​ឈឺ”។ គាត់​ក៏​យក​កូនប្រុស​ទាំង​ពីរ​របស់គាត់​ទៅ​ជាមួយ​គាត់ គឺ​ម៉ាណាសេ និង​អេប្រាអិម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម