Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:6 - ព្រះគម្ពីរខ្មែរសាកល

6 ចំពោះ​កូន​របស់ឯង​ដែល​ឯង​បង្កើត​តាមក្រោយ ពួកគេ​ជា​របស់​ឯង​; ពួកគេ​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់​ពួក​បងប្រុស​របស់ពួកគេ នៅក្នុង​ចំណែក​មរតក​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចំណែក​កូន​ឯទៀត​ៗ​ដែល​កូន​បានបង្កើតមក​តាម​ក្រោយ គេ​នឹង​បាន​ជា​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ នឹង​បាន​ចំណែក​មត៌ក តាម​រយៈ​អេប្រាអិម និង​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរ‌មត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចំពោះ​កូន​ឯ​ទៀតៗ ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរ‌មត៌ក តាម​រយៈ​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។


រីឯ​យើង​វិញ កាល​យើង​មក​ពី​ប៉ាដាន់ យើងសោកស្ដាយ​ដែល​រ៉ាជែល​បាន​ស្លាប់​ក្នុង​ដែនដី​កាណាន​តាម​ផ្លូវ​ដែល​នៅតែ​ឆ្ងាយបន្តិច​ពី​អេប្រាតា ដូច្នេះ​យើង​បាន​បញ្ចុះ​នាង​នៅ​ទីនោះ តាម​ផ្លូវ​ទៅ​អេប្រាតា”។ (​អេប្រាតា​គឺ​បេថ្លេហិម​)​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម