ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:34 - ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ទូល​ស្ដេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​និយាយ​ទៅ​កាន់​ស្តេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​និយាយ​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:34
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក មាន​ជម្លោះ​រវាង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​អាប់រ៉ាម និង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​ឡុត​។ កាលនោះ ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​រស់នៅ​ក្នុង​ស្រុក​នោះ​ដែរ​។


នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។


ប៉ុន្តែ​ពួក​អ្នកគង្វាល​នៅ​កេរ៉ារ​ឈ្លោះប្រកែក​ជាមួយ​ពួក​អ្នកគង្វាល​របស់​អ៊ីសាក ដោយ​និយាយថា​៖ “ទឹក​នេះ​ជារបស់​យើង”។ ដូច្នេះ គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា អេសែក ពីព្រោះ​ពួកគេ​បាន​ឈ្លោះ​ជាមួយ​គាត់​។


យ៉ាងណាមិញ នៅ​ថ្ងៃ​ដដែលនោះ ឡាបាន់​បាន​ញែក​ពពែឈ្មោល​សម្បុរឆ្នូត និង​សម្បុរពពាល រហូតដល់​អស់ទាំង​ពពែញី​សម្បុរពព្លាក់ និង​សម្បុរពពាល គឺ​សត្វ​ទាំងអស់​ដែល​លាយ​សម្បុរស និង​អស់ទាំង​សត្វ​សម្បុរខ្មៅ​នៅក្នុង​កូនចៀម ហើយ​ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​កូនប្រុស​គាត់


យ៉ាកុប​ឮ​ថា​ស៊ីគែម​បាន​បង្ខូច​ឌីណា​កូនស្រី​របស់គាត់ ប៉ុន្តែ​ពេលនោះ ពួក​កូនប្រុស​របស់គាត់​នៅ​ជាមួយ​ហ្វូងសត្វស្រុក​របស់គាត់​នៅ​ទីវាល ដូច្នេះ​យ៉ាកុប​ក៏​នៅស្ងៀម រហូតដល់​ពួកគេ​មកវិញ​។


ក្រោយមក ពួក​បងប្រុស​របស់គាត់​ទៅ​ឃ្វាល​ហ្វូងចៀម​របស់​ឪពុក​ពួកគេ​នៅ​ស៊ីគែម​។


នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។


គេ​រៀប​ឲ្យ​យ៉ូសែប​ដោយឡែក រៀប​ឲ្យ​ពួកគេ​ដោយឡែក ហើយ​រៀប​ឲ្យ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​ហូប​ជាមួយ​យ៉ូសែប​ដោយឡែក ពីព្រោះ​ជនជាតិអេហ្ស៊ីប​មិនអាច​ហូប​អាហារ​ជាមួយ​ជនជាតិហេព្រើរ​បានឡើយ ដ្បិត​ការនេះ​ជា​ការគួរឲ្យស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប​។


លោកឪពុក​នឹង​រស់នៅ​ក្នុង​ស្រុក​កូសែន ដើម្បី​បាន​នៅជិត​ខ្ញុំ គឺទាំង​លោកឪពុក កូន​របស់លោកឪពុក និង​ចៅ​របស់លោកឪពុក ព្រមទាំង​ហ្វូងចៀម​របស់លោកឪពុក ហ្វូងគោ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន​ផង​។


រួច​យក​ឪពុក​របស់អ្នករាល់គ្នា និង​អ្នកផ្ទះ​របស់អ្នករាល់គ្នា​មក​ជួប​យើង​ចុះ​។ យើង​នឹង​ឲ្យ​កន្លែង​ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ដល់​អ្នករាល់គ្នា ដូច្នេះ​ចូរ​ហូប​ផលល្អបំផុត​នៃ​ស្រុក​នេះ​ចុះ’។


អ្នកទាំងនោះ​ជា​អ្នកឃ្វាលចៀម ជា​អ្នកចិញ្ចឹមហ្វូងសត្វ ហើយ​ពួកគេ​បាន​នាំ​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ​មក ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​ផង’។


យ៉ូសែប​ឲ្យ​ឪពុក និង​បងប្អូន​របស់គាត់​តាំងលំនៅ ហើយ​ឲ្យ​កម្មសិទ្ធិ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ជាកន្លែង​ល្អបំផុត​នៃ​ទឹកដី​នោះ គឺ​តំបន់​រ៉ាមសេស ដូចដែល​ផារ៉ោន​បាន​បង្គាប់​។


ផារ៉ោន​មានរាជឱង្ការ​នឹង​បងប្អូន​របស់គាត់​ថា​៖ “អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?”។ ពួកគេ​ទូល​ផារ៉ោន​ថា​៖ “បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកឃ្វាលចៀម ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ”។


ពួកគេ​ទូល​ផារ៉ោន​ទៀត​ថា​៖ “យើងខ្ញុំ​បាន​មក ដើម្បី​រស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​នេះ ពីព្រោះ​គ្មាន​វាលស្មៅ​សម្រាប់​ហ្វូងចៀម​របស់​បាវបម្រើ​ព្រះករុណា​ទេ ដ្បិត​ទុរ្ភិក្ស​នៅ​ដែនដី​កាណាន​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ឥឡូវនេះ សូម​ឲ្យ​បាវបម្រើ​របស់ព្រះករុណា​រស់នៅ​ក្នុង​ស្រុក​កូសែន​ផង”។


ដែនដី​អេហ្ស៊ីប​នៅចំពោះ​អ្នក​ហើយ ដូច្នេះ​ចូរឲ្យ​ឪពុក​របស់អ្នក និង​បងប្អូន​របស់អ្នក​រស់នៅ​កន្លែង​ល្អបំផុត​នៃ​ទឹកដី​នេះ​ចុះ​។ ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ស្រុក​កូសែន ហើយ​ប្រសិនបើ​អ្នក​ដឹង​ថា​មាន​មនុស្ស​ជំនាញ​ក្នុងចំណោម​ពួកគេ ចូរ​តាំង​ពួកគេ​ជា​អ្នកគ្រប់គ្រង​លើ​ហ្វូងសត្វ​របស់​យើង​ផង”។