Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:35 - ព្រះគម្ពីរខ្មែរសាកល

35 យ៉ាងណាមិញ នៅ​ថ្ងៃ​ដដែលនោះ ឡាបាន់​បាន​ញែក​ពពែឈ្មោល​សម្បុរឆ្នូត និង​សម្បុរពពាល រហូតដល់​អស់ទាំង​ពពែញី​សម្បុរពព្លាក់ និង​សម្បុរពពាល គឺ​សត្វ​ទាំងអស់​ដែល​លាយ​សម្បុរស និង​អស់ទាំង​សត្វ​សម្បុរខ្មៅ​នៅក្នុង​កូនចៀម ហើយ​ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​កូនប្រុស​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 នៅ​ថ្ងៃ​នោះ លោក​ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នៅ​ថ្ងៃ​ដដែល​នោះ លោក​ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម​ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ​ហើយ​ពពាល នឹង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់​ហើយ​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ នឹង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​កូន​ខ្លួន​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

35 នៅ​ថ្ងៃ​ដដែល​នោះ ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:35
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺនៅ​ថ្ងៃនេះ សូមឲ្យ​ខ្ញុំ​ទៅ​ក្នុង​ហ្វូងសត្វ​ទាំងមូល​របស់លោកអ៊ំ ដើម្បី​ញែក​អស់ទាំង​ចៀម​សម្បុរពព្លាក់ និង​សម្បុរពពាល ហើយ​ចៀម​សម្បុរខ្មៅ​ទាំងអស់​ក្នុង​កូនចៀម ព្រមទាំង​សត្វ​សម្បុរពពាល និង​សម្បុរពព្លាក់​ក្នុង​ហ្វូង​ពពែ ចេញ​ពី​ហ្វូងសត្វរបស់លោកអ៊ំ ទុកជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។


ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។


រួច​ដាក់​ចម្ងាយផ្លូវ​ដើរ​បី​ថ្ងៃ​រវាង​ខ្លួន និង​យ៉ាកុប​។ រីឯ​យ៉ាកុប​ក៏​ឃ្វាល​ហ្វូងសត្វ​របស់​ឡាបាន់​ដែល​នៅសល់​។


គឺយ៉ាងនេះឯង​ដែល​ព្រះ​បាន​ដកយក​ហ្វូងសត្វ​របស់​ឪពុក​ពួកអូន ហើយ​ប្រទាន​ដល់​បង​។


អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម