Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:10 - ព្រះគម្ពីរខ្មែរសាកល

10 លោកឪពុក​នឹង​រស់នៅ​ក្នុង​ស្រុក​កូសែន ដើម្បី​បាន​នៅជិត​ខ្ញុំ គឺទាំង​លោកឪពុក កូន​របស់លោកឪពុក និង​ចៅ​របស់លោកឪពុក ព្រមទាំង​ហ្វូងចៀម​របស់លោកឪពុក ហ្វូងគោ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន នៅជិត​កូន គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ទាំង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក នឹង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន​ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់ ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


យ៉ូសែប​ចូលទៅ​ទូល​ផារ៉ោន​ថា​៖ “ឪពុក និង​បងប្អូន​របស់ខ្ញុំព្រះបាទ ព្រមទាំង​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ ហើយ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន បាន​មក​ពី​ដែនដី​កាណាន​ហើយ​។ មើល៍! ពួកគេ​នៅ​ស្រុក​កូសែន”។


យ៉ូសែប​បាន​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក និង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​គាត់​តាម​ចំនួន​កូនក្មេង​។


ពួកគេ​ទូល​ផារ៉ោន​ទៀត​ថា​៖ “យើងខ្ញុំ​បាន​មក ដើម្បី​រស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​នេះ ពីព្រោះ​គ្មាន​វាលស្មៅ​សម្រាប់​ហ្វូងចៀម​របស់​បាវបម្រើ​ព្រះករុណា​ទេ ដ្បិត​ទុរ្ភិក្ស​នៅ​ដែនដី​កាណាន​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ឥឡូវនេះ សូម​ឲ្យ​បាវបម្រើ​របស់ព្រះករុណា​រស់នៅ​ក្នុង​ស្រុក​កូសែន​ផង”។


ដែនដី​អេហ្ស៊ីប​នៅចំពោះ​អ្នក​ហើយ ដូច្នេះ​ចូរឲ្យ​ឪពុក​របស់អ្នក និង​បងប្អូន​របស់អ្នក​រស់នៅ​កន្លែង​ល្អបំផុត​នៃ​ទឹកដី​នេះ​ចុះ​។ ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ស្រុក​កូសែន ហើយ​ប្រសិនបើ​អ្នក​ដឹង​ថា​មាន​មនុស្ស​ជំនាញ​ក្នុងចំណោម​ពួកគេ ចូរ​តាំង​ពួកគេ​ជា​អ្នកគ្រប់គ្រង​លើ​ហ្វូងសត្វ​របស់​យើង​ផង”។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់​ឲ្យមក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម