ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។
លោកុប្បត្តិ 39:23 - ព្រះគម្ពីរខ្មែរសាកល មេគុកមិនបានត្រួតពិនិត្យអ្វីៗដែលនៅក្នុងដៃរបស់យ៉ូសែបឡើយ ពីព្រោះព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយអ្វីក៏ដោយដែលគាត់ធ្វើ ព្រះយេហូវ៉ាក៏ប្រទានឲ្យបានជោគជ័យ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេគុកលែងខ្វល់ខ្វាយនឹងអ្វីដែលគាត់បានប្រគល់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ព្រោះព្រះយេហូវ៉ាគង់ជាមួយលោក ហើយកិច្ចការអ្វីដែលលោកធ្វើ ព្រះយេហូវ៉ាធ្វើឲ្យចម្រើនឡើងទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។ អាល់គីតាប នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ |
ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។
ប៉ុន្តែគាត់បដិសេធ ហើយនិយាយនឹងប្រពន្ធរបស់ម្ចាស់គាត់ថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំមិនខ្វល់ខ្វាយអំពីអ្វីមួយក្នុងផ្ទះទេ ហើយលោកបានប្រគល់អ្វីៗទាំងអស់ដែលលោកមាន មកក្នុងដៃរបស់ខ្ញុំ។
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
ព្រះរបស់ខ្ញុំព្រះបាទបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមកបិទមាត់តោ ដូច្នេះពួកវាមិនបានធ្វើទុក្ខខ្ញុំព្រះបាទឡើយ ពីព្រោះខ្ញុំព្រះបាទត្រូវបានឃើញថាឥតទោសនៅចំពោះព្រះអង្គ។ ព្រះរាជាអើយ ខ្ញុំព្រះបាទក៏មិនបានធ្វើខុសនៅចំពោះព្រះករុណាដែរ”។