Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នាយក​ពន្ធ‌នាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក​យ៉ូសែប កិច្ចការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 មេគុក​មិន​បាន​ត្រួតពិនិត្យ​អ្វីៗ​ដែល​នៅក្នុង​ដៃ​របស់យ៉ូសែប​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​អ្វីក៏ដោយដែល​គាត់​ធ្វើ ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យ​បាន​ជោគជ័យ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 មេ​គុក​លែង​ខ្វល់​ខ្វាយ​នឹង​អ្វី​ដែល​គាត់​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក ហើយ​កិច្ច​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឲ្យ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធ‌នាគារ ដែល​គេ​ឃុំ‌ឃាំង​អ្នក​ទោស​របស់​ស្ដេច។ ពេល​លោក​យ៉ូសែប​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ


លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។


ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម