Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:1 - ព្រះគម្ពីរខ្មែរសាកល

1 ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ហេតុ‌ការណ៍​នោះ​មក មាន​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ស្រុក​អេស៊ីព្ទ និង​អ្នក​ដុត​នំ​របស់​ស្ដេច បាន​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អេស៊ីព្ទ ជា​ម្ចាស់​របស់​ខ្លួន​អាក់​អន់​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​រូប​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះចៅ​អេស៊ីប​ជា​ម្ចាស់​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា និង​ម្នាក់​ទៀត​មាន​នាទី​ថ្វាយ​នំប៉័ង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក អ្នក​ពិសេស​ថ្វាយ​ពែង​របស់​ស្តេច​ស្រុក​អេស៊ីព្ទ នឹង​អ្នក​ដុត​នំ​ថ្វាយ​ទ្រង់ គេ​ធ្វើ​បង្អាក់​ព្រះ‌ទ័យ​នៃ​ស្តេច​ជា​ម្ចាស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ពែង​របស់​ផារ៉ោន​នៅក្នុង​ដៃ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​បេះ​ផ្លែទំពាំងបាយជូរ​ទាំងនោះ ហើយ​ច្របាច់​វា​ទៅក្នុង​ពែង​របស់​ផារ៉ោន រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះហស្ត​របស់​ផារ៉ោន”។


នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ឡើង ហើយ​ស្ដារ​តំណែង​របស់លោក​ឡើងវិញ រួច​លោក​នឹង​ថ្វាយ​ពែង​របស់​ផារ៉ោន​ទៅ​ព្រះហស្ត​ទ្រង់ ដូច​ទម្លាប់​ពីមុន កាល​លោក​ជា​មេអ្នកថ្វាយពែង​របស់ទ្រង់​។


នៅពេល​មេអ្នកដុតនំប៉័ង​ឃើញ​ថា​យ៉ូសែប​កាត់ស្រាយ​ល្អ គាត់​ក៏​និយាយថា​៖ “ខ្ញុំ​ក៏​បាន​យល់សប្តិ​ដែរ មើល៍! មាន​នំប៉័ង​បី​កន្ត្រក​នៅលើ​ក្បាល​របស់ខ្ញុំ​។


ផារ៉ោន​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ទាំង​ពីរ​របស់ទ្រង់ គឺ​មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង


បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។


ពេលនោះ មេអ្នកថ្វាយពែង​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃនេះ ខ្ញុំព្រះបាទ​នឹកឃើញ​កំហុស​របស់ខ្ញុំព្រះបាទ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម